ក្នុងឆ្នាំ២០២១! ការរៀបការ និងការលែងលះនៅសិង្ហបុរី កើនឡើងកាន់តែច្រើន

នៅក្នុងឆ្នាំ២០២១ គូស្វាមីភរិយាកាន់តែច្រើនបានរៀបការ បន្ទាប់ពីមានភាពធូស្បោយនៃកូវីដ១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០។ ចំនែកចំនួននៃការលែងលះក៏បានកើនឡើងផងដែរ ខណៈដែលដំណើរការលែងលះកាលពីមុនត្រូវបានពន្យារពេលដោយសារកូវីដ១៩ នេះបើយោងតាមនាយកដ្ឋានស្ថិតិសិង្ហបុរីកាលពីថ្ងៃពុធ (៦ កក្កដា)។ ការរៀបការសរុបចំនួន ២៨ ៣២៩ ត្រូវបានចុះបញ្ជីកាលពីឆ្នាំមុន ដោយកើនឡើង ២៥,១ ភាគរយបើធៀបទៅនឹងការរៀបការចំនួន ២២ ៦៥១ ក្នុងឆ្នាំ២០២០ នៅពេលកូវីដកើតឡើង។ ចំណែកឯការលែងលះក្នុងឆ្នាំ២០២១នេះ មានចំនួន ៧ ៨៩០ កើនឡើង ១៣,៤ភាគរយបើធៀបទៅនឹងឆ្នាំ២០២០។ វ័យមធ្យមនៃការរៀបការបានកើនឡើងនៅឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដោយពី ៣០,១ ឆ្នាំទៅ ៣០,៥ ឆ្នាំសម្រាប់កូនកំលោះ និងពី ២៨ ឆ្នាំទៅ ២៩,១ ឆ្នាំសម្រាប់កូនក្រមុំ។ បន្ថែមពីនេះ ចំនួន ៤៣,៧ ភាគរយនៃគូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ដំបូងរបស់ពួកគេមានអាយុដូចគ្នា ឬមានអាយុខុសគ្នាមួយឆ្នាំដែលកើនឡើងពី ៣៥,៩ភាគរយក្នុងឆ្នាំ២០១១។ ក្នុងរយៈពេលដូចគ្នានេះ សមាមាត្រនៃកូនកំលោះដែលមានអាយុយ៉ាងតិចពីរឆ្នាំបានថយចុះពី ៥៤,៥ ភាគរយទៅ ៤៦,៩ ភាគរយនៅឆ្នាំ២០២១។ សមាមាត្រនៃកូនក្រមុំដែលមានអាយុយ៉ាងហោចណាស់ពីរឆ្នាំគឺ ៩,៤ ភាគរយនៅឆ្នាំ២០២១ ដែលស្រដៀងនឹងឆ្នាំ២០១១៕